កណ្តាលៈ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២និង៣០ នាទី មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ឈ្មោះ ស៊ុត សារឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារ:ខូចខាត:
– ផ្ទះ ០១ ខ្នង ធ្វើអំពីឈើជញ្ជាំងស័ង្កសី ប្រកស័ង្កសី
មានទំហំបណ្តោយ ៧x៥ មែត្រ ខូចខាតទាំស្រុង ។
– កន្ទេល មុង ភួយ ខោអាវសំបុត្រ កំណើត អត្តសញ្ញាណបណ័្ណ សៀវភៅគ្រួសារ
– អង្ករចំនួនពីរបាវ
– ទូរទស្សន៍ ០១ គ្រឿង
– គ្រែ ០១ ពូក ០១ និងសម្ភារៈប្រើប្រាស់មួយចំនួនតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។
ក្រោយពេលទទួលដំណឹងថាមានអគ្គិភ័យឆេះផ្ទះកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ បានចុះទៅដល់កន្លែងកើត ហើយសុំអន្តរាគមន៍ពីលោកអធិការ ជួយចេញរថយន្តពន្លត់អគ្គិភ័យស្រុកធ្វើការបាញ់ពន្លត់អស់ទឹក ០១ ឡាន និងឡានទឹកតូចដែលលក់ទឹកតាមភូមិអស់ ០២ ឡាន ទៀតទើបរលត់ជាស្ថាពរ ១០០% ។
សន្និដ្ឋានបឋម មូលហេតុ: ករណីនេះបណ្តាលមកពីទុសេ្សខ្សែរភ្លើង៕

មតិយោបល់