ព័ត៌មានជាតិ

ស្រវឹងបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម ចុះពីរថយន្តគេចខ្លួនបាត់

ភ្នំពេញៈ បុរសស្រវឹងជោកម្នាក់ បានបើករថយន្តឡើងលើទ្រូវផ្លូវពុះចែកជាពីរ និងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបើកបររថយន្តFUSO ចំណុះ៥តោនកន្លះ ពណ៌ស​ ពាក់ស្លាកលេខ ព្រះសីហនុ3A-2076 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតឡើងលើទ្រូវពុះចែកផ្លូវជាពីរ រួចក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដួលបាក់អស់មួយដើម ធ្វើឲ្យរថយន្តទៅមុខលែងរួច។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តខាងលើ បានបើកទ្វាររថយន្តចុះជិះម៉ូតូឌុបចេញបាត់ស្រមោលដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តបង្កខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ប្រគល់ឲ្យចរាចរណ៍ក្រុងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់