ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះរថយន្តដឹកដី នៅខេត្តកណ្ដាល…

កណ្កាល:ប្រភពយោងតាមផេកHotline117បានឲ្យដឹងថា ករណី “ឆេះរថយន្ត​ដឹកដី​​” រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ចំណុះ​ ២៤តោន​ ពាក់​ផ្លាកលេខ​ភ្នំពេញ​ 3E-8405 ឆេះខូចខាតកាប៊ីនមុខអស់ទាំងស្រុង​ តែមិន​បណ្តាលឲ្យរងរបួសដល់​មនុស្ស​ទេ​​ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
នៅវេលាម៉ោង ១៥:១០​ នាទី ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៣ ករណីខាងលើ ស្ថិតនៅភូមិ​ឃ្លាង​មឿង​ត្បូង​ សង្កាត់​ព្រែក​អំពិល​ ក្រុង​អរិ​យក្សត្រ​ ខេត្ត​កណ្ដាល​៕

មតិយោបល់