ព័ត៌មានជាតិ

អាសូរណាស់! បុរសពោះម៉ាយម្នាក់ ចងកធ្វើអត្តឃាតខ្លួនឯង ដោយសារមានជំងឺប្រចាំកាយ

ពោធិ៍សាត់ៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទី បុរសម្នាក់ឈ្មោះ សិត ម៉ើ (ហៅទ្រី) ភេទប្រុស អាយុ៦០ឆ្នាំ​ ជាបុរសពោះម៉ាយមានកូនក្នុងបន្ទុកម្នាក់ឈ្មោះ ជា ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ មានសតិមិនល្អ​ បានចងកធ្វើអត្តឃាតខ្លួនឯង ដោយសារមានជំងឺប្រចាំកាយ ហេតុការណ៍នេះ កើតឡើងនៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយផ្នែកពិនិត្យទីកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិ-ឃុំចុះពិនិត្យជាក់ស្តែងគឺសពឈ្មោះ សិត ម៉ើ ចងកនៅដើមកន្ទោបចងនឹងខ្សែអង្រឹង ពណ៌ខ្មៅ ជើងផុតពីដីកម្ពស់០៤តឹក ។

ការពិនិត្យសាកសពមានស្លាកស្នាម ខ្សែទ្រុឌត្រង់ក មានចេញទឹកកាមលើចុងលិង្គ មានលាមកលានចេញនិងឈាមហូរតិចៗ តាមរន្ធគូទ និងតាមការបំភ្លឺពីសាច់ញាតិបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សិត ម៉ើ មានជំងឺប្រចាំកាយ និងជំងឺរឫសដូងបាតជាប្រចាំ ហើយសពពិតជាបានធ្វើអត្តឃាដចងកស្លាប់មែន ។

លោកវរសេនីយ៍ឯក នាងវុធ អធិការនគរបាលស្រុកបាកាន បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យលើសាកសព និងមានការបំភ្លឺពីសាច់ញាតិរួច និងបានសន្និដាន្នថា សពឈ្មោះសិតម៉ើ ហៅ (ទ្រី) អាយុ៦០ឆ្នាំ ពិតជាបានធ្វើអត្តឃាដចងកសម្លាប់ខ្លួនប្រាកដមែន​ សមត្ថកិច្ចនគរបាលជំនាញ បានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់