ព្រះសីហនុៈ នៅថ្ងៃទី១៧ ខែកុម្ភះ ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃនប់បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានធ្វើការបង្រ្កាបក្រុមចោឆក់ ឆ្លងខេត្ត ដែលកន្លងមកក្រុមនេះតែងតែធ្វើសកម្មភាពឆក់ នៅរាជធានីភ្នំពេញ និងតាមខេត្ត បណ្តោយផ្លូវជាតិលេខ០៣ និងលេខ០៤ ( កំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ ) លុះដល់ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ក្នុងមូលដ្ឋានស្រុកព្រៃនប់ បានចំនួន០២ករណី តាមបណ្តោយដងផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ជន សង្ស័យចំនួន០៤នាក់រួមមាន :
០១.ឈ្មោះរឿន ភារះ ភេទ ប្រុស អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិព្រៃតានប់ ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
០២.ឈ្មោះឈុំ ដារ៉ាត់ ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិតមានទីលំ នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
០៣.ឈ្មោះសុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
០៤.ឈ្មោះវន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ ។
ជនសង្ស័យទាំង០៤នាក់នេះ បានជិះម៉ូតូ០២គ្រឿងធ្វើ សក ម្មភាព ឆក់កាបូបជនរង គ្រោះ កំពុងជិះម៉ូតូលើដងផ្លូវ ជាតិ លេខ៤ ចំនួន០២ កន្លែង ផ្សេង ៗគ្នាទៅលើជនរងគ្រោះ ចំនួន០២នាក់ ដែលរួមមាន:
០១.ឈ្មោះហាច ចាន់ ភេទស្រី អាយុ ៣១ ឆ្នាំមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។
០២.ឈ្មោះហង្ស សារិន ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅភូមិស្វាយ ឃុំតានៃស្រុកព្រៃនប់ ខេត្ត ព្រះសីហ នុ ។ក្រោយពេលកើតហេតុ កម្លាំងនគរបាលអធិការដ្ឋានស្រុកព្រៃនប់ បានសហការជាមួយកម្លាំងនគរបាលស្រុកកំពង់សិលា បានធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើនេះបាន និងកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់