មណ្ឌលគិរីៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នា រិះគន់ទៅលេីបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តមណ្ឌុលគិរីថា មិនយកចិត្តទុកដាក់ទៅលើអ្នកជំងឺក្រីក្រនោះទេ និងប្រើពាក្យសម្ដីនិយាយគំរោះគំរើយទៅលេីអ្នកជំងឺថែមទៀតផង
ហេីយថា បេីអ្នកជំងឺជាអ្នកមានវិញនោះ គឺបុគ្គលិកពេទ្យអង្អែកទាំងនោះ យកចិត្តទុកដាក់ជាទីបំផុត និងប្រើសម្ដីល្អដាក់អ្នកជំងឺ ព្រោះថាបានលុយដាក់ក្នុងហោប៉ៅ។
ពលរដ្ឋមួយគ្រួសារ មានឈ្មោះ វិ វី អាយុ ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ជុំ តាន់ អាយុ ៥៤ឆ្នាំ ព្រមទាំងកូនស្រីម្នាក់ ឈ្មោះ ស្រីនី ដែលរស់នៅក្នុងភូមិ ឃុំខាងលើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកឲ្យភ្នាក់ងារយេីងដឹងថា ពួក គាត់បាននាំកូនស្រីរបស់គាត់ម្នាក់ ឈ្មោះ វី ស្រីវាត់ អាយុ ១៥ឆ្នាំ ទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នៅម៉ោង ៥ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ពេលទៅដល់នោះ ឃេីញមានបុគ្គលិកមន្ទីរពេទ្យបង្អែកម្នាក់ មកប្រាប់ពួកគាត់ ថា «ពេលនេះ ខ្ញុំចប់ម៉ោងហេីយ សូមរង់ចាំបន្តិចទៅ បានដល់ម៉ោងគេមកប្តូរ ហេីយពួកគាត់ក៏នៅចាំ លុះដល់ម៉ោង ៨ និង ៣០នាទីថ្ងៃដដែល ទេីបឃេីញ មានបុគ្គលិកពេទ្យ មកពិនិត្យមេីលជំងឺ កូនស្រីរបស់គាត់ ហេីយក៏បានចាក់ថ្នាំ បន្ទាប់មក កូនស្រីរបស់គាត់ ក៏មានអាការៈប្រកាច់យ៉ាងខ្លាំង ពួកគាត់ក៏បានទៅសួរពេទ្យខាងលេី ដោយលោកគ្រូនោះ បាននិយាយថា មិនអីនោះទេ តែបានប៉ុន្មានម៉ោងក្រោយមកក៏ឃេីញពេទ្យមកចាក់ថ្នាំទៀត លុះមកដល់ម៉ោង ៣នាទី រសៀលថ្ងៃដដែល ឃេីញមានបុគ្គលិកមន្ទីរពេទ្យបង្អែក បានមកប្រាក់ពួកគាត់ថា កូនស្រីគាត់ មានជំងឺ រលាកស្រោមខួរក្បាល ទាល់តែបញ្ជូនទៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញទេីបបាន ហេីយពេទ្យនោះ ក៏បាននិយាយទៀតថា លុះត្រាតែមានលុយចំនួន៦០ម៉ឺនរៀល ទេីបឡានពេទ្យបញ្ជូនទៅបាន ហេីយពួកគាត់ក៏បានសួរទៅពេទ្យវិញថា ចុះលោកគ្រូពេទ្យថា ជំងឺស្រាលមិនអីទេ តេីហេតុអ្វីបានពេលនេះ មកប្រាប់ពួកខ្ញុំយ៉ាងនេះទៅវិញ ហេីយពេទ្យនោះ ក៏បាននិយាយតបដោយគំរោះគំរេីយមកវិញថា បេីចេះជាងពេទ្យចឹង ធ្វេីជាពេទ្យវិញទៅ ហេីយថែមនិយាយទៀតថា ខ្លួនក្រហេីយអន់មាយាទទៀត បន្ទាប់មកក៏សួរពួកគាត់ទៀតថា មានលុយ ៦០ម៉ឺនរៀលដែរឬក៏អត់? ហើយពួកគាត់សុំបង់ប្រាក់ត្រឹមតែ ៤០ម៉ឺនរៀល តែពេទ្យនោះ ក៏ក្រវីក្បាលរួចហេីយដេីរចេញទៅវិញបាត់។ ដោយកូនស្រីរបស់គាត់ចេះតែប្រកាច់ ហេីយឃេីញមានពេទ្យមកបង្ខំ ឲ្យឪពុកអ្នកជំងឺផ្ដិតដៃ ខណៈដែលម្តាយមិននៅនោះផង ពេទ្យទាំងនោះ បានមកចាក់ថ្នាំជាបន្តបន្ទាប់ លុះមកដល់ម៉ោង ៣នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីរបស់គាត់ ក៏ស្លាប់បាត់បង់ជីវិត ហើយពេទ្យទាំងនោះ បានបញ្ជាឲ្យពួកគាត់ យកសាកសពកូនស្រីពួកគាត់ ទៅផ្ទះវិញ។
ពាក់ព័ន្ធនឹងករណីខាងលេីនេះ លោក ស៊ា សុខមាម មានតួនាទីជាប្រធានមន្ទីពេទ្យបង្អែក ខាងលើ បានឲ្យដឹង នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ថា លោកបានទៅប្រជុំនៅឯភ្នំពេញ លោកមិនបានដឹងនោះទេ លុះមកដល់ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ទេីបលោកត្រលប់មកវិញ ហេីយបានបុគ្គលិកមន្ទីរពេទ្យរបស់លោក ប្រាប់ថា មានអ្នកជំងឺស្លាប់។ លោកបានបន្ថែមទៀតថា បុគ្គលិកមន្ទីរពេទ្យ បម្រើការងារនៅថ្ងៃនោះ មានចំនួន ៤ នាក់ ទី១ ឈ្មោះ ទុយ ស្រស់ ភេទប្រុស មានតួនាទីជាអនុប្រធាន ទី២ វិជ្ជបណ្ឌិត នូសូ មិធា ភេទប្រុស ទី៣ វិជ្ជបណ្ឌិត លឹម តិចឡុង ភេទប្រុស និងទី៤ វិជ្ជបណ្ឌិត សែម វាស្នា ភេទប្រុស៕
មតិយោបល់