ព័ត៌មានជាតិ

ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាព ត្រូវមន្ត្រីជំនាញរកឃើញ និងដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាពប្រមាណ ២៦គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ប្រចាំខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ដកហូត

ក្នុងទិសដៅការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យគុណភាព និងភាពអនុលោមទំនិញ នៅតាមឱសថស្ថាន និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងក្រុងស្ទឹងត្រែង និងក្រុងប៉ោយប៉ែត នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។ តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីយើងពុំបានរកឃើញទំនិញជាប្រភេទអាល់កុលក្លែងក្លាយ(មេតាណុល)នោះទេ ដោយឡែកបានរកឃើញទំនិញឧបភោគបរិភោគ ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៦.១៥៥គីឡូក្រាម ដោយបានធ្វើការដកហូតយកមករក្សាទុកតាមនីតិវិធី ក៏ដូចជាបានណែនាំឱ្យអាជីវករឈប់ដាក់តាំងលក់ទំនិញខូចគុណភាពតទៅទៀត ដែលជាទង្វើផ្ទុយនឹងច្បាប់៕

មតិយោបល់