ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! យុវជនម្នាក់ ជិះម៉ូតូដួល បណ្តាលឲ្យប៉ះទង្គិចខ្លាំងផ្នែកក្បាលផុងលលាដ៍ស្លាប់

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្បែររបងដីអ្នកស្រុក រួមទាំងម៉ូតូ១គ្រឿងទៀតផង ។ ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកនាទីថ្ងៃទី១៨​ ខែកុម្ភ:​ ឆ្នាំ២០២១ នៅចំណុចចន្លោះត្រពាំងខ្ជុំ ស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សាកសពត្រូវបានគេស្គាល់អត្តសញ្ញាណ ឈ្មោះ វ៉ង់ វណ្ណា អាយុ២៥ឆ្នាំ កម្ពស់១.៦០ម៉ែត្រ ភេទប្រុស មុខរបរកសិករ ។ លោកឧត្តមសេនីយ៍ត្រី​ ម៉ូលីដា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានសាកបុរសម្នាក់ដេកស្លាប់ នៅក្បែររបងដីអ្នកស្រុក រួមទាំងម៉ូតូ១គ្រឿង សមត្ថកិច្ចបានចុះពិនិត្យទីកន្លែងកើតហេតុ នៅខាងលិចសាកសព១៩.ម៉ែត្រ ឃើញស្លាកបន្ថយល្បឿនបង្គោលដែក ដួលរលំជើងចម្ងាយពីសាកសព៣.២ម៉ែត្រ ឃើញម៉ូតូមួយគ្រឿង ដួលមានស្លាកលេខ1T 5624 ពាក់ស្លាកលេខបាត់ដំបង នៅពីខាងលិចសាកសព៦.២.ម៉ែត្រ ឃើញបង្គោលរបងបញ្ឈរមួយ មានជាប់ឈាមនិងកម្ទេចខួរនឹងបង្គោលពីរទៀត ដួលក្បែរនោះឃើញសភាពបែបនេះ សមត្ថកិច្ច និងក្រុម គ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់អាចបណ្តាលមកពីប៉ះទង្គិចខ្លាំងផ្នែកក្បាលផុងលលាដ៍ដោយសារដួលម៉ូតូខ្លួនឯង នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមក បានប្រគល់សាកសពជូនម្តាយបង្កើតឈ្មោះ ចិន សាមុត អាយុ៥៧ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់