ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោបណ្តាលឲ្យងាប់ភ្លាមៗ ចំណែកមនុស្សរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យមនុស្សរងរបួស និងសត្វគោងាប់១ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥៥នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មុនពេលកើតហេតុគេបានឃើញម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពត 1A-4923 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគោ០១ក្បាលស្របពេលដែលគោកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង ភេទប្រុស មុខរបរ កម្មកររោងចក្រ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជនអូរចំណារ។
ចំណែកគោមួយក្បាលងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងនិងយកវត្តុតាងខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់