ព័ត៌មានជាតិ

សង្ស័យអតស្រួលខ្លួនចតរថយន្តសម្រាកបែរជាស្លាប់ទៅវិញ

កំពង់ស្ពឺ: កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ មានករណីកង្កការភ្ញាក់ផ្អើលដែលប្រជាពលរដ្ឋប្រទះឃើញរថយន្ត១គ្រឿង ចតចោលលើចញ្ចើមផ្លូវ ហើយមានបុរសម្នាក់ដេកស្លាប់នៅក្នុងរថយន្តនោះ

សាកសពឈ្មោះ ឡេង ដារ៉ាវុធ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដេកស្លាប់។

រថយន្តដែលជនរងគ្រោះដេកស្លាប់នោះម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7609 បានចតឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

តាមប្រភពព័ត៌មានដោយពលរដ្ឋសង្ស័យថា នៅមុនពេលកើតហេតុជនរងគ្រោះ អាចនិងមានអាការ:មិនស្រួលខ្លួន ទើបចតរថយន្តនៅកន្លែងកើតហេតុ លុះចតហើយបានដាច់ខ្យល់ស្លាប់ទីនោះតែម្តង ។

តាមការពិនិត្យរបស់ជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្តខេត្តកំពង់ស្ពឺ គ្រូពេទ្យកោសល្យវិច្ច័យខេត្ត សន្និដ្ឋានថា៖ ជនរងគ្រោះខាងលើស្លាប់ដោយសារដាច់សសៃឈាម ៕

 

មតិយោបល់