ភ្នំពេញៈ នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ចំរើន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរៈជាងជួសជុលរថយន្ត ។
មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់ៈ ការរាស់ជួសជុលរថយន្ត ។ ខូចខាតៈ ឆេះរថយន្ត០៣ គ្រឿង សម្ភារៈមួយចំនួននឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ករណីនេះមិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចចេញរថយន្តការិយាល័យ អគ្គិភ័យរាជធានីភ្នំពេញៈចំនួន០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើនឹង២៦ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោមៈ រថយន្តអគ្គិភ័យ ង៧០ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ ឡាន ស្មើនឹង២០ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ ឡានស្មើនឹង០៦ ម៉ែត្រគូប ។ ពន្លត់ចប់ៈ នៅម៉ោង ២៣និង៣០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕



មតិយោបល់