ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ប្...

អាសូរណាស់! ប្ដីប្រពន្ធ ២នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ

0

កំពត: នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំ ជូត ទោ ស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ធ្ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (រវាងរថយន្ត និង ម៉ូតូ ដែលមានទិសបញ្រ្ចាសគ្នាពីត្បូងទៅជើង )

-អ្នកបើកបររថយន្តបង្ក ក្រោយពេលកើតហេតុ បានបើក រត់គេចបាត់ មិនស្គាល់អត្តសញ្ញាណរថយន្តនិងអត្តសញ្ញាណអ្នកបើកបរ ឡើយ ( រថយន្តបើកបរពីទិសខាងត្បូងទៅជើង )។

-អ្នកបើកបរម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1I-5857 តាកែវ ឈ្មោះ ស្វាយ ចម្រើន ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិភ្នំត្នោត ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ មានអ្នករួមដំណើរឈ្មោះ ង៉ែត កប ភេទស្រីអាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាព្រពន្ធ) ។

អ្នកទាំងពីរ បានស្លាប់នៅកន្លែងកើតហេតុ។

វត្ថុតាងម៉ូតូនិងសពបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់