ព័ត៌មានជាតិ

វ៉ាជែងជ្រុលរេចង្កូតមកខាងឆ្វេងបុកជាមួយរថយន្តមួយទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំនិងម៉ូតូបណ្ដាលឲ្យស្លាប់០១នាក់ប្រុស កើតហេតុនៅវេលាម៉ោង ៦និង៥០នាទីថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០២១ ស្ថិតនៅចន្លោះគីឡូម៉ែត្រ( 38 _39)ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ដោយម៉ូតូមួយគ្រឿងម៉ាក ស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BI 5605 បើកបរដោយឈ្មោះ ថុង យ៉ាងគួភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់នៅកន្លែងកើតហេតុបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញពណ៌សពាក់ស្លាកលេខកំពង់ចាម 3 A 2744 បើកបរដោយឈ្មោះយិន សំណាង ភេទប្រុសអាយុ 45 ឆ្នាំនៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងទិសដៅបញ្ច្រាស់។
_ខូចខាតសម្ភារះ០២គ្រឿង ម៉ូតូ ០១គ្រឿងខូចធ្ងន់និងរថយន្ត ០១គ្រឿងខូចស្រាល។
_ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
_ចំពោះអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។
_ក្រោយពេលកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌បានចុះមកដល់កន្លែងកើតហេតុនិងវាស់វែងដកហូតសម្ភារ:យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។

តាមប្រភព័តមានមុនពេលកើតហេតុអ្នកបើកបរម៉ូតូខាងលើបានបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើមិនប្រកាន់ស្ដាំក្នុងសភាពវ៉ាជែងបានរេចង្កូតមកខាងឆ្វេងដៃមកបុកជាមួយរថយន្តមួយគ្រឿងខាងលើក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ការសន្និដ្ឋានអ្នកបើកបរម៉ូតូ មួយគ្រឿងខាងលើបើកបរក្នុងសភាពវ៉ាជែងមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់