ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

បាត់ដំបង: នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី នៅចំណុចភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ ក្រឡ ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង ញៀនចូលរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលធិបតី នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករ ណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនម្នាក់គឺ៖

ជនសង្ស័យឈ្មោះ រិក តាំ ភេទស្រី ឣាយុ៥៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន៣៥ថង់តូច សង្ស័យមានសារធាតុ ញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹក កកICE ។

ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចនគរបាល នាំទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់