ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៦ភូមិ រងការខូចខាត អស់ជាច្រើនខ្នង

សៀមរាប: យោងតាមផេក ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង១៨និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០១ ឃុំកណ្តែក០៦ភូមិ នៅខេត្តសៀមរាប ។

ក្នុងនោះ៖ -ភូមិ គោកធ្លករបើកដំបូល១០ខ្នង រលំ០១ខ្នង -ភូមិត្រាងរបើកដំបូល០១ខ្នង -ភូមិស្ពានក្អែក របើកដំបូល០១ខ្នង -ភូមិ ល្អក់ របើកដំបូល០៤ខ្នង -ភូមិត្រពាំងទឹមរបើកដំបូល០១ខ្នង រលំ ០១ខ្នង-ភូមិច្រេសរបើកដំបូល០១ខ្នង រលំ០២ខ្នង ។

សរុបរបើកដំបូលចំនួន១៨ខ្នង រលំផ្ទះចំនួន០៤ខ្នង មិនមានរងរបួសប្រជាពលរដ្ឋណាម្នាក់ទេ ៕

មតិយោបល់