កណ្តាលៈ នៅថ្ងៃចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះមួយខ្នង ដែលស្ថិតនៅ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហៃ សៀងហាន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ប្រពន្ធឈ្មោះ រ៉ុង គន្ធា អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាតរួមមាន៖
-ផ្ទះមួយខ្នងមាន ទទឹង ៥×៧ មែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ហៃ សៀងហាន ជាប្ដីបានដេកនៅផ្ទះសំយ៉ាបខាងមុខតែម្នាក់ឯងចំណែកប្រពន្ធបានទៅដេកជាមួយបងបង្កើតនៅរោងចាំឈូកមាត់បឹងម្លិចស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នៅពេលនោះស្រាប់តែមានអគ្គិភ័យឆាបឆេះចេញពីក្នុងផ្ទះផ្នែកខាងក្រោយ បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែខាងបានឃើញក៏មកស្រែកហៅឈ្មោះ ហៃ សៀងហាន អោយងើបឡើង ហើយឈ្មោះសៀងហាន បានអូសយកបានម៉ូតូមួយគ្រឿងចេញពីផ្ទះ ក្រៅពីនោះត្រូវបានភ្លើងឆេះអស់ ។
-ភ្លាមនោះក៏មានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារនិងសមត្ថកិច្ចបាននាំគ្នាជួយបាញ់ទឹកពន្លត់និងបង្កការការពារមិនអោយភ្លើងឆេះរាលដាលដល់ផ្ទះដទៃទៀត ។
មូលហេតុ៖ ករណីនេះបង្កឡើងដោយភ្លើងចង្ក្រានពន្លត់មិនអស់ទើបបង្កអោយមានអគ្គិភ័យកើតមានឡើង នេះជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ៕
មតិយោបល់