កំពង់ចាមៈ នៅថ្ងៃច័ន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យមួយករណីឆេះកុដនៅក្នុងវត្តពោធិ៍ការាម ហៅវត្គគកក្របី ស្ថិតនៅចំណុច ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មាន លោកស្នងការ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក ភោគ សាវុធ អភិបាល នៃគណ:អភិបាល ស្រុកកងមាស,លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាស ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
ការខូចខាត៖
– កុដទំហំ ១០ម៉ែត្រ×១៣ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ និងឆេះជញ្ជាំងសាលាឆាន់អស់មួយចំហៀង ។
– ប្រាក់ចំនួន ១៨,២០០ដុល្លារ
– ប្រេងម៉ាសូតអស់ ០៨ កាន និងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន ។
មូលហេតុ៖ បណ្តាលមក ពី ផ្ទុះសេខ្សែភ្លើង ។
- អគ្គិភ័យនេះរលត់អស់ ១០០% នៅវេលាម៉ោង ១៣និង៣០ នាទី ។
- ករណីនេះមិនបណ្ដាលអោយអោយរបួសដល់មនុស្សនោះទេ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកកងមាស ០១ គ្រឿង ប្រើប្រាស់អស់ទឹក ០២ រថយន្ដ ៕
មតិយោបល់