ព័ត៌មានជាតិ

លួចកង់មេការសណ្ឋាគារហ្វាយអ៊ិន បានសម្រេចតែរត់មិនរួច ជាប់ខ្នោះដដែល

ភ្នំពេញ: នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកង់ នៅចំណុចមុខសណ្ឋាគារហ្វាយអ៊ិន ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ប្រឹម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចកង់០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឡេង ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសណ្ឋាគារហ្វាយអ៊ិន ស្នាក់នៅក្នុងសណ្ឋាគារហ្វាយអ៊ិន ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក៖ កង់០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់