ព័ត៌មានជាតិ

ឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ប្តីយកប្រេងចាក់ដុតផ្ទះ បណ្តាលឲ្យឆេះ រងការខូចខាតទាំងស្រុង

ក្រចេះ: នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ទទូលព័ត៌មានពីលោកនាយប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំកំពង់ចាម មានករណី (ប្តីចុងដុតផ្ទះ) មួយកើតឡើង ត្រង់ចំណុចរមួល ភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

ប្រពន្ធឈ្មោះ ឈុន ស្រីរត្ន័ (ហៅមុំ) អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ មានកូនចំនួន០២នាក់ ប្រុស០១ស្រី០១ (ជាកូនប្តីដើម) ។ ចំណែកប្តីឈ្មោះ ភា ព្រហស្បតិ៍ ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្តីចុង) មានស្រុកកំណើត ភូមិចាមមុខផ្សារព្រែកសង្កែ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

មុនពេលកើតហេតុ អ្នកទាំងពីបានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមក ស្រាប់តែប្តីចុងបានយកប្រេងចាក់ដុតផ្ទះតែម្តង ។ សម្ភារៈបាត់បង់រួមមាន៖ ១.ផ្ទះបីខ្នងទំហំ៧មែត្រគុណ១២មែត្រ ប្រក់ស័ង្កសីបានឆេះទាំងស្រុង ។ ២.របស់ប្រើប្រាស់ជាច្រើន។ ៣.លុយដុល្លារ៥០០ដុល្លារ ។

សូមបញ្ជាក់ថាឈ្មោះ ឈុន ស្រីរត្ន័ (ហៅមុំ) បានយកឈ្មោះ ភា ព្រហស្បតិ៍ (ធ្វើជាប្តីចុង) រយៈពេលទើបបាន០១ឆ្នាំ ។ ឈ្មោះ ភា ព្រហស្បតិ៍ ក្រោយពីធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះរួចហើយក៏បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ កំពុងធ្វើការស្រាវជ្រាវ និងរុករកតាមចាប់ខ្លួន និងកសារសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើប្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់