ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តោល បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណហិង្សាក្នុងមូលដ្ឋាន បង្កឲ្យមានភ័យខ្លាចដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥នាទី នៅចំណុចភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបង្កឡើងជនសង្ស័យឈ្មោះ រិទ្ធ រ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ រិទ្ធ រ៉ា បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកផឹកស្រានៅផ្ទះរបស់ជនរងគ្រោះ ឈ្មោះ សារ៉ូ គោ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខណៈជនសង្ស័យផឹកស្រវឹងជោកជាំក៏ទាញម៉ូតូ ជិះតាមផ្លូវ សំដៅទៅផ្ទះរបស់ខ្លួនវិញ លុះទៅចំណុច១ ទំនងធ្លាក់គន្លុកក៏ដួលម៉ូតូ បណ្តាលអោយរូបគេរងរបួសស្រាល ។ ដោយទប់កំហឹងមិនបានជនសង្ស័យក៏ទាញយកកាំបិតផ្គាក់ពីផ្ទះមករករឿងអុកឡុកម្ចាស់ផ្ទះថា មានគេលបវ៉ៃខ្លួន។ ដោយមានការភ័យខ្លាចជនរងគ្រោះឈ្មោះ សារ៉ូ គា ក៏បានផ្តល់ព័ត៌ជូនសមត្ថកិច្ចជួយអន្តរាគម ភ្លាមៗគេសង្កេតឃើញកម្លាំងសមត្ថកិច្ចចុះដល់កន្លែងតែម្តង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តាល បានឲ្យដឹងថា ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន មន្ត្រីនគរបាល២នាក់ បានចុះ ទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំតែម្តង ៕

មតិយោបល់