ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះចម្ការ ១ខ្នងទាំងស្រុង នៅស្រុកមោងឫស្សី

បាត់ដំបង: នៅថ្ងៃពុធ ១៣កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទីព្រឹក ស្ថិតនៅក្នុងចំណុចក្រុមទី០៥ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះចម្ការ០១ខ្នង ទំហំ ៩មx៧ម (ឆេះទាំងស្រុង) ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឈប់ ស្រស់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

+សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះចំនួន ០១ខ្នង
– ឆេះម៉ាស៊ីនបាញ់ថ្នាំ ០២គ្រឿង
– ឆេះជីអ៊ុយរ៉េ ១០ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះកម្លាំង នគរបាល អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន៕

មតិយោបល់