ក្រចេះ: នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ មានក្របីញីឈ្មោល តូច ធំ ប្រាំមួយក្បាល ត្រូវបានកម្លាំងនគរបាលល្បាតស្រុកចិត្របុរី ប្រទះឃើញចងចោលនៅក្នុងព្រៃមួយកន្លែងខាងក្រោយឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានសង្ស័យថា មានគេលួចដឹក ជម្លៀសចេញពីតំបន់ណាមួយ មករក្សាទុកនៅក្នុងព្រៃ ដើម្បីរកឱកាសដឹកជម្លៀសចេញបន្តទៀត។
បច្ចុប្បន្ន នគរបាលស្រុកចិត្របុរី បានប្រកាសជូនជាដំណឹង ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្របីទាំងប្រាំមួយក្បាល ឲ្យមកទទួលយកវិញ នៅនគរបាលអធិការដ្ឋានស្រុកចិត្របុរី ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 097 844 1168 ៕
មតិយោបល់