ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្តកូរ៉េដឹកកាកសំណល់រោងចក្រ១គ្រឿង ខណៈដែលកំពុងបើកបរសុខៗ ក៏ស្រាប់តែគាំងចង្កូត បណ្ដាលឲ្យរេចង្កូតឡើងលើសួនពុះចែកទូងផ្លូវ រួចជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវរបស់សម្បត្តិរដ្ឋទ្រេតអស់១ដើមទាំងព្រឹក ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ ដឹកកាកសំណល់រោងចក្រខាងលើ គ្មានស្លាកលេខបានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែគាំងចង្កូត បណ្ដាលឲ្យឡើងសួនបុកបង្គោលភ្លើងតែម្ដង សំណាងដែលពុំបង្កឲ្យនរណាម្នាក់រងរបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្ត ៕
មតិយោបល់