ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ បានសម្រេចហើយតែគេចមិនរួច

ភ្នំពេញ: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ បានសម្រេចហើយតែគេចមិនរួច ពីសមត្ថកិច្ចខណ្ឌព្រែកព្នៅ ចាប់វាយខ្នោះ កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឆាំ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ភ័ណ្ឌ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ កាង លីម៉ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុង ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖ ១-ទូរសព្ទម៉ាក់ Oppo A7 ពណ៌ខៀវទឹកប៉ិច ចំនួន០១គ្រឿង ។ ២- ម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ពណ៌ស ខ្មៅ ស៊េរីឆ្នាំ២០១៤ ផ្លាកលេខ ភ្នំពេញ ១FI-៧៣០៥ ចំនួន០១គ្រឿង ។

ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់