ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ ជិះម៉ូតូមិនប្រយត្ន័ ជ្រុលទៅបុកគូទរថយន្តម៉ាក ឡិចស៊ីសRX300 មួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង៣៥នាទី យប់ថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1553 ក្នុងទិសដៅពីកើតលិច លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ីស RX300មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-9469 បើកបរដោយបុរសជនជាតិចិន បានបត់ដោយមិនមានភ្លើងស៊ីញ៉ូជាសញ្ញាសម្គាល់ ធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយក រថយន្តបង្ក រួមនិងបុរសជនជាតិចិនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
លោកអ្នក អាចចូលមើល Page Post News Media លើ Facebook បានព្រោះមានវីដេអូ។
មតិយោបល់