ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យឆេះ រងរបួសធ្ងន់ស្រាល មនុស្ស៣នាក់

ព្រៃវែង: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់