ព័ត៌មានជាតិ

ឆេះផ្ទះ២ខ្នងអស់ទឹកប្រាក់សរុបប្រហែល ២៤០០០ ដុល្លារ

ក្រចេះ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ វេលា ម៉ោង១២:៥៥ នាទី នៅភូមិស្ទឹងធំ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានអគ្គីភ័យឆាបឆេះមួយកើតឡើងបណ្តាលឲ្យឆេះផ្ទះទាំងស្រុងអស់ចំនួន២ផ្ទះ ។
១-ផ្ទះទំហំ១៤មx៦,៦ម (បីខ្នង) ប្រក់ក្បឿង និងសម្ភារដែលឆេ:រួមមាន៖ ស្រូវ១០បេ, មាសទម្ងន់០,៥ជី, លុយ៣លានរៀល សរុបរួមចំនួនប្រហែល ១២០០០ ដុល្លា ជាកម្មសិទ្ធរបស់ឈ្មោះ សែម ណាត អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ាន ទូច អាយុ៥០ឆ្នាំ។
២-ផ្ទះទំហំ១៥មx៦,៦ម (បីខ្នង)ប្រក់ក្បឿង សម្ភារ:ដែលឆេះរួមមាន៖ ស្រូវ៨បេ លុយ២០០ដុល្លារ មាសទម្ងន់ ១ជី ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន០១គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ទូឈើ០១ និងទូកញ្ចក់០១ សរុបនៃការខូចខាតចំនួនប្រហែល១២០០០ដុល្លារ។
-ការឆេះនេះផ្តើមចេញពីផ្ទះទី១ មូលហេតុ ទុសសេខ្សែភ្លើង។
-សរុបនៃការខូចខាតផ្ទះទាំងពីរចំនួនប្រហែល ២៤០០០ដុល្លារ។
សូមបញ្ជាក់ថា ភូមិស្ទឹងធំជាភូមិដាច់ស្រយ៉ាលផ្លូវលំជនបទ រថយន្តពន្លត់អគ្គីភយ័របស់អធិការដ្ឋានចូលទៅបានពាក់កណ្តាលផ្លូវ ចេញមកវិញ ដោយកម្លាំងប៉ុស្តិ និងប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ធ្វើឲ្យរលត់ទាំងស្រុង ពីស្រុកទៅចំនុចឆេះមានចម្ងាយបរហែល៥៥គីឡូម៉ែត្រ៕

មតិយោបល់