ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីឆក់ទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពី បទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៦៦ ផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនិតិធី៕

 

មតិយោបល់