បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មិនបង់ប្រាក់ពិន័យចូលរដ្ឋ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី ។
ជនសង្ស័យឈ្មោះ អូរ សឿន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបញ្ជាឲ្យបង្ខំ និងឃុំខ្លួន លេខ០៥ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់លោក ឈឺន សុផុន តំណាងអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធ ករណីមិនបង់ប្រាក់ពិន័យចូលរដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់