ព័ត៌មានជាតិ

ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ ចេញពីហាងផឹកស៊ីបើករថយន្តបុករង្វង់មូលមុខសាលាខេត្តរងរបួសធ្ងន់

បន្ទាយមានជ័យៈ លោក ជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ខណៈដែលចេញពីហាងផឹកស៊ីហើយបើករថយន្តលឿនបុកជាមួយរង្វង់មូលមុខសាលាខេត្តពេញទំហឹង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះឲ្យមកចោមរោមមើលនៅម៉ោងប្រមាណជា១១និង២៥នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

អ្នកដែលបានឃើញហេតុការណ៍នេះបាននិយាយប្រាប់ អង្គភាព Post News ឲ្យដឹងថា នៅមុនពេលកើតហេតុគឺរថយន្តluxis៣៣០ ពណ៌សពាក់ស្លាកលេខ ០០៨៩ បើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តនោះបានបុកជាមួយរង្វង់មូលពេញទំហឹងលាន់ស្នូរដូចជារន្ទះ បង្កជាការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះមកចោមរោមមើល។

ក្រោយកើតហេតុបន្តិចកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក អ៊ុ សុផល បានចុះមកដល់កន្លែងកើតហេតុហើយនាំយកលោកចៅក្រមរូបនោះទៅកាន់មន្ទីរពេទ្យឯកជនទេវិន្ទភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់ រីរថយន្តដែលរងការខូចខាតធ្ងន់ត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត៕

https://youtu.be/WwAxt5l_7JQ

photo_2016-08-25_00-25-29photo_2016-08-25_00-25-26photo_2016-08-25_00-25-24photo_2016-08-25_00-25-18photo_2016-08-25_00-25-21

មតិយោបល់