ព័ត៌មានជាតិ

ចូលលួចសម្ភារៈក្នុងផ្ទះសន្តិសុខ មានអីឆែកកាមេរ៉ាមើលខ្នោះ

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៤និង០០នាទីមានករណីអំពេីលួចសម្ភារចំណុចផ្ទះគ្មានមនុស្សនៅ ភូមិព្រែក សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាន់ ធី ភេទប្រុស អាយុ២៧ឆ្នាំទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខ។

ជនសង្ស័យឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖អាវយឺតដៃខ្លីពណ៌សមានរូបមនុស្សប្រុសនិងមនុស្សស្រីនៅផ្នែកខាងមុខ(អាវរបស់ជនសង្ស័យពាក់ធ្វេីសកម្មភាព) ។

នៅមុនកេីតហេតុ ជនរងគ្រោះបានទុកសម្ភារ:នៅក្នុងរបងផ្ទះហេីយបិទទ្វារចោលគ្មានមនុស្សនៅទេ ។លុះដល់វេលាកេីតហេតុខាងលេី ស្រាប់តែជនសង្ស័យបានឡេីងផ្លោះរបងចូលទៅធ្វេីសកម្មភាពលួចយកម្ភារ:ហេីយគេខ្លួចបាត់។ក្រោយកេីតហេតុជនរងគ្រោះបានឆែកមេីលកាមេរ៉ាសុវត្ថិភាពឃេីញជនសង្ស័យធ្វេីសកម្មភាពដោយឡេីងផ្លោះ របងចូលទៅធ្វេីសកម្មភាពលួចសម្ភារ: ទេីបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅដេីម្បីស្រាវជ្រាវរកជនសង្ស័យក្រោយពីបានទទួលបណ្តឹងរួចមក កម្លាំងបានចុះស្រាវជ្រាវតាមរយ:រូបនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបានហេីយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់