បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះសហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ បានចុះប្រតិបត្តិការអនុវត្តន៍ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៩អ.យ របស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឲ្យជនសង្ស័យឈ្មោះ នាក់ ចន្ធូ ហៅធូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១១ ខែកញ្ញា ឆ្នាំ១៩៦៦ ទីកន្លែងកំណើតភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នមានទីលំនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលពាក់ព័ន្ធ នឹងករណីលួចមានស្ថានទម្ងន់ទោស (កាច់សោយកម៉ូតូ) មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HM-7683 នៅចំណុចផ្សារឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ដែលជារបស់ជនរងគ្រោះឈ្មោះ មឿត សាមៀង មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
បច្ចុប្បន្នកម្លាំងកំពុងតែធ្វើការនាំខ្លួនជនសង្ស័យខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់