កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់កាបូប និងទូរស័ព្ទដៃ ត្រូវកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៥ ពេលកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅចាត់ការ បន្តតាមនីតិវិធីផ្លូវច្បាប់ ៕


មតិយោបល់