ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង បើករថយន្តបណ្ដាលឲ្យក្រឡាប់ស្លាប់

កំពត: កាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ បង្កឡើងដោយខ្លួនឯង ស្ថិតក្នុងភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ។

រថយន្តម៉ាក LUXS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 2B-9297 អ្នកបើកបរឈ្មោះ មូល តុលា ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ទីលំនៅភូមិដំរីកូន ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។

មូលហេតុ៖ ស្រវឹងស្រា។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់