ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ករណីរំលោភសេពសន្ថវៈ នៅស្រុកស្ទឹងត្រង់

កំពង់ចាម: យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះបង្ក្រាបករណីរំលោភសេពសន្ថវ: នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនឈ្មោះ លូង ដាវី ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ដែលបានរំលោភឈ្មោះ ម សល ភេទស្រី អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នាបានសម្រេច កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ។

បច្ចុប្បន្ន ឈ្មោះ លូង ដាវី បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ការឃាត់ខ្លួននេះដែលបានធ្វើឡើងដោយមានការសម្របសម្រួល និងបញ្ជាដោយផ្ទាល់មាត់ពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

 

មតិយោបល់