ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ០១គ្រឿង

ភ្នំពេញ: កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ០១គ្រឿង) នៅចំណុចមុខបន្ទប់ជួលលេខ៥ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ ជនរងគ្រោះឈ្មោះ យឿន សុផាភីត ភេទស្រី អាយុ ២៧ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហ៊្សូមមឺ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HK-១៧៣៣ មកចាក់សោកម៉ូតូទុកនៅមុខបន្ទប់ជួល រួចចូលទៅក្នុងបន្ទប់ជួលហូបបាយ ស្រាប់តែមានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ មកធ្វើសកម្មភាពលួចយកជិះគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យជួយធ្វើការស្រាវជ្រាវរក ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ឃើញជនសង្ស័យម្នាក់ឈ្មោះ ជន គឹមសុង ភេទប្រុស អាយុ ៣០ ឆ្នាំ ដើរចូលមកធ្វើសម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឿន សុផាភីត ហើយបានធ្វើការស្រាវជ្រាវរក រហូតដល់វេលាម៉ោង១៤និង០០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ទើបប្រទះឃើញជនសង្ស័យឈ្មោះ ជន គឹមសុង កំពុងដើរតាមផ្លូវភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ទើបជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឿន សុផាភីត កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៥០នាទី ពិតប្រាកដមែន និងបានយកម៉ូតូរបស់ជនរងគ្រោះ មកលាក់ទុកក្នុងបន្ទប់ជួលរបស់គេ ។

ជនសង្ស័យឈ្មោះ ជន គឹមសុង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ យឿន សុផាភីត ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក ហ៊្សូមមឺ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HK-១៧៣៣ លេខតួ+លេខម៉ាស៊ីន=១៦០៥៧៤ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ជន គឹមសុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់