ព័ត៌មានជាតិ

នារី២នាក់ ជិះម៉ូតូឌុបគ្នា បើកឆ្លងផ្លូវប៉ះរថយន្ត បណ្តាលឲ្យដួលរងរបួសជើងម្នាក់

ភ្នំពេញៈ យុវជនកូនកាត់បរទេសម្នាក់ បើករថយន្តម៉ាក BMW ធ្វើដំណើរឆ្លងស្តុបក៏មានម៉ូតូម៉ាក Today មួយគ្រឿងបើកបរធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ដម៉ាក BMW នោះបុកពីក្រោយ បណ្តាលឲ្យដួលរបួសនារីម្នាក់ របួសត្រូវជើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចំណុចស្តុបវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តម៉ាក BMWZ4 ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2AI-3355 បានប្រាប់ពីហេតុការណ៍អោយដឹងថា មុនកើតហេតុគឺរូបគាត់បើករថយន្ត ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចមកដល់ជិតកន្លែងកើតហេតុ ក៏ចូលចាក់ស៊ាំងរថយន្តរួចក៏បន្តដំណើរទៅមុខ មកដល់កន្លែងកើតហេតុ ស្តុបចរាចរណ៍លោតភ្លើងពណ៌ខៀវ គាត់ធ្វើដំណើរទៅមុខបន្តទៀត ក៏មានម៉ូតូមួយគ្រឿងម៉ាក Today ជិះគ្នា3នាក់ប្រុស២នាក់ ស្រីម្នាក់ ធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា មកដល់កន្លែងកើតហេតុម៉ូតូនោះ ក៏បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ដបុកបណ្តាលឲ្យដួលរបួសនារីម្នាក់ អង្គុយខាងក្រោយត្រូវជើងស្តាំចេញ ចំណែកម៉ូតូខូចខាតតិចតួច ចំណែករថយន្តវិញខូចខាតបែកស្តុបខាងស្តាំ និងឆ្កូតកាងក្រោមភ្លាមៗ បន្ទាប់ពីបង្កហេតុតៃកុងរថយន្ដបានអែបកៀន ឈប់រថយន្តចុះជួយលើកជនរងគ្រោះភ្លាមៗ ក៏មានរថយន្តសង្គ្រោះគ្លីនិកឯកជនសម្ភពពន្លឺ មកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយកើតហេតុភាគីខាងម៉ូតូ បានទទួលស្គាល់ថា ខ្លួនជាអ្នកខុសនិងសុំការអធ្យាស្រ័យពីម្ចាស់រថយន្ត ចំណែកម្ចាស់រថយន្តក៏យោគយលល់ និងមិនទាមទារសំណងអ្វីទេ បានជួយចេញថ្លៃព្យាបាលរបួសជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕

មតិយោបល់