ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យរងរបួស នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ៥និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង។

រថយន្តម៉ាក Lexus RX 330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9395 បើកបរដោយជនជាតិចិន (រងរបួស)។
បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ បើករេចង្កូតធ្លាក់ផ្លូវ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់