ព័ត៌មានជាតិ

ស្លាប់៤ និងរបួសធ្ងន់១០នាក់បន្ទាប់ពីរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ

កំពង់ធំ: យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់គ្រោះចរាចរណ៍ដ៏រន្ធត់ខាងលើនេះកើតឡើងនៅវេលាម៉ោង៥និង២៥ នាទីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ឯរថយន្តបែនចាក់ដីអស់ ចេញពីជើងទៅត្បូងទិសដៅច្រាស់គ្នា ខណ: នោះក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។

តាមប្រភពដដែលបានឲ្យដឹងទៀតថាជន រង គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ជនរងគ្រោះជាអ្នកបើកបររថយន្តសាំងយ៉ុង ឈ្មោះ តិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២- អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៣-នារីរងគ្រោះឈ្មោះ ម៉េត សៀងលួន អាយុ៣១ មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកើតហេតុហើយនារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃ អាទិត្យ ទី០៧ ខែមិនាខាងមុខនេះ។ ទី៤- កុមារតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ទី៥-ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក ។រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០ នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើង បាក់ភ្លៅ និងបាក់ស្មងជើង ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។ឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់