ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេចនិងប្រាក់អស់ជាង១០០០០០បាត នៅស្រុកមង្គលបុរី

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុងនៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បណ្តាលមកពីការឆ្លងចរន្តអគ្កីសនី។

លោកវរសេនីយ៍ឯកស៊ិនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះញៀនសៀកភេទស្រីអាយុ៦២ឆ្នាំនៅភូមិស្រះរាំងឃុំស្រះរាំងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៦មគុណ៨មធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ។

លោកអធិការបានបញ្ជាក់ថា៖សម្ភារៈដែលខូចខាតរួមមានទូរទស្សចំនួន០១គ្រឿងកង្ហាល់ចំនួន០៤គ្រឿងសំលៀកបំពាក់មួយចំនួនធំអង្ករ៧០គីឡូក្រាមលុយថៃចំនួន១០.០០០បាត(មួយម៉ឺនបាត)ខ្សែកមាសចំនួន០១ដំឡឹងខ្សែដៃផ្លាទីន០១ខ្សែទម្ងន់០១ដំឡឹងនិងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះគិតជាទឹកប្រាក់ទំងអស់មានគិតជាប្រាក់បាតចំនួន៩៦.០០០បាត(គិតជាប្រាក់រៀលប្រមាណ៤.៧៥០.០០០រៀល)។

ករណីនេះមិនបណ្តាលឲ្យរាលទៅផ្ទះអ្នកជិខាងនោះទេព្រះផ្ទះរងគ្រូនៅដាច់ដោយឡែកពីគេនិងមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ទេ៕

 

មតិយោបល់