ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) រៀបចំបញ្ជូនពលរដ្ឋខ្មែរចំនួន៣នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមជើងយន្តហោះលេខ MH 762។
ពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញនោះរួមមាន ៖
១- ស្រ្តីឈ្មោះ ហ៊.ស.រ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម
២- ស្រ្តីឈ្មោះ ស.អ.យ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង
៣- បុរសឈ្មោះ រ.ម.ម អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៣នាក់ខាងលើង ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ដាក់ពន្ធនាគារ Semenyih នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដោសារលិខិតឆ្លងដែនផុតសុពលភាព៕
មតិយោបល់