ព័ត៌មានជាតិ

នគរបាលស្រាវជ្រាវឃាត់ខ្លួន មុខសញ្ញាគប់កញ្ចក់រថយន្ដម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួន

កំពង់ស្ពឺ: នៅថៃ្ងទី០៥ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌបានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការកំណត់ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណី គប់កញ្ចក់ រថយន្ត រួចគេចខ្លួន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី រថយន្តកម្មសិទ្ធិឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 1AM.3290 នៅចំណុចមុខផ្ទះរបស់ឈ្មោះ សេង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ។

ជនសង្ស័យមានឈ្មោះ សេង ឆេង ក្រោយពេលសាកសួរ បានឆ្លើយសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានយកដំថ្មគប់ ទៅលើរថយន្តរបស់ជនរងគ្រោះ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់