ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗនិងរបួសធ្ងន់ម្នាក់ករណីរថយន្តបុកជាមួយម៉ូតូនៅស្រុកព្រៃនប់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុវេលាម៉ោង៨និង១០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការខាងលើកើតឡើងរវាងម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួនពីរនាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ០២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះមានរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2C-8896 មានទិសដៅ(ភ្នំពេញ-ខេត្តព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ បណ្តាលឲ្យ ០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះទី១.ឈ្មោះ អេ ញ៉េប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
២.ឈ្មោះ គល់ ហេន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
៣.ក្មេងស្រីឈ្មោះ ស្រីមឿត រួមដំណើរលើម៉ូតូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

 

មតិយោបល់