ព័ត៌មានជាតិ

ម្ចាស់ផ្ទះរត់ចេញក្រៅមិនចង់ទាន់ ករណីអគ្គិភ័យលេបត្របាក់ដេប៉ូលក់ឈើបន្ទះ ១កន្លែង រងការខូចខាតទាំងស្រុង

ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ឈើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយទាក់ទងទៅកាន់មន្រ្តីសង្គ្រោះ និងពន្លត់អគ្គិភ័យឲ្យមកជួយអន្តគមន៍ តែជាអកុសលទម្រាំតែរថយន្តពន្លត់អគ្គិភ័យមកដល់ឆេះផ្ទះស្ទើរតែទាំងស្រុងទៅហើយ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញភ្លើងឆេះចេញពីក្រោយផ្ទះលក់ឈើមួយកន្លែង ហើយក៏បានស្រែកហៅម្ចាស់ផ្ទះឲ្យចេញមកក្រៅទម្រាំចេញបាន ហើយអគ្គិភ័យក៏បានបន្តលេបត្របាក់ផ្ទះលក់ឈើខាងលើ នោះទម្រាំតែរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យមកដល់ឆេះផ្ទះស្ទើរតែទាំងស្រុងទៅហើយគួរបញ្ជាក់ផងដែរថាដោយសារតែមានឈើនៅជាប់ផ្ទះច្រើនបានបណ្តាលឲ្យអគ្គីភ័យឆាបឆេះលឿនយ៉ាងនេះតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសរងការខូចខាតទ្រព្យសម្បត្តិស្ទើតែទាំងស្រុងទៅហើយ ។

តាមសម្តីម្ចាស់ផ្ទះបានបន្តទៀតថា រូបគាត់បានចូលសំរាកក្នុងផ្ទះជាធម្មតាដូចសព្វដង លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែលឺគេស្រែកនៅមុខផ្ទះគាត់ស្មានតែគេចាប់ចោរ លុះងើបឡើងស្រាប់តែឃើញអគ្គិភ័យ កំពុងតែលេបត្របាក់ខាងក្រោយផ្ទះរបស់គាត់ ហើយគាត់ក៏ប្រញាប់រត់ចេញក្រៅផ្ទះមិនចង់ទាន់៕

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងកើតហេតុចំនួន ៩គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនខ្មែរប៊្លូវើរី ១គ្រឿងមកជួយបាញ់ពន្លត់រលត់ទៅវិញនៅវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃដដែល ៕

មតិយោបល់