ព័ត៌មានជាតិ

សមត្ថកិច្ចឃានខ្លួនឪពុកក្មេក ដែលប្រើហិង្សាដោយយកបំពង់ទីបវាយក្បាលកូនប្រសាឲ្យរបួសធ្ងន់

ក្រចេះ: ករណីហិង្សានេះកើតមានឡើងក្នុងជម្លោះពេលផឹកស៊ីជប់លៀងបង្កក់កូននៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។

ជនដៃដល់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលចាប់ខ្លួន ភ្លាមៗបន្ទាប់ពីបង្កហេតុ។
ជនរងគ្រោះឈ្មោះ មឿន សុភ័ក្រ អាយុ ២៨ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (របួសធ្ងន់) ត្រូវជាកូនប្រសា។ ចំណែកឯជនដៃដល់ឈ្មោះ ហ៊ាម ហៀប អាយុ ៤៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវជាឪពុកក្មេក) ៕

មតិយោបល់