ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបករណីផ្ដល់ទីតាំង នឹងប្រើប្រាស់គ្រឿងញៀន

កំពង់ឆ្នាំង: នៅវេលាម៉ោង១០និង០០នាទីនាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យជំនាញ បង្ក្រាបករណីផ្ដល់ទីតាំង នឹងប្រើប្រាស់គ្រឿងញៀន មួយលើកនៅចំណុចផ្ទះ (ខាងជើង) ផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាតផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ អ៊ឹម ឌីម៉ង់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
២-ឈ្មោះ សេង បញ្ញា ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ។ ៣-ឈ្មោះ ហាក់ ទាំ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ។ ៤-ឈ្មោះ ប៉ុល ដា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិទី០១ សង្កាត់ខ្សាម ។

ដកហូតវត្ថុតាងមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន នឹងម៉ូតូចំនួន០២គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់