ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅចំណុចផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

+ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖
១.ឈ្មោះ ថា ប៊ុនថង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ ប្រាក់ បូរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា ផ្លូវលំ ក្រុមទី០៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចេញល្បាតដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង ២នាក់ កំពុងជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌ។

ក្រោយពេលសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងបានសម្រេច នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ហើយក៏មានគេដេញតាមពីក្រោយទើបពួកគេជិះគេចខ្លួនដល់ចំណុចកើតហេតុក៏ត្រូវសម្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង ២ខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់