ព័ត៌មានជាតិ

មុខសញ្ញាធ្លាប់ជាប់គុក និងប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក និងប្រើប្រាស់នូវអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីនេះកើតឡើងនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ករណីហិង្សានេះ បង្កឡើងដោយឈ្មោះ ញ៉ែម ឌី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តី) បានប្រើអំពើហិង្សាក្នុងគ្រួសារ វាយតបទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសពេញខ្លួន (រងរបួសស្រាល) និងបានយកកាំបិតផ្គាកដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ផន សុផា ភេទស្រី អាយុ៣២ឆ្នាំ (ត្រូវជាប្រពន្ធ) តែត្រូវបានរត់គេចខ្លួនរួច ។ ទាំង២នាក់នេះ មានទីលំនៅភូមិ-ឃុំកើហេតុ ។

បញ្ជាក់ថាឈ្មោះ ញែម ឌី ជាមុខសញ្ញាធ្លាប់ជាប់ពន្ធគារ និងធ្លាប់ប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ជាប្រចាំ ។
បច្ចុប្បនមុខសញ្ញាខាងលើ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃុំក្បាលដំរី កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់