ព័ត៌មានជាតិ

រថយន្តហាយឡាកថៃហ្គឺ ជ្រុលទៅបុករថយន្តស្តារិចពេញទំហឹង ខ្ទេចមួយកំណាត់ក្រោយ

ភ្នំពេញៈ រថយន្តម៉ាកហាយឡាកថៃហ្គឺ ពណ៌ត្រីឆ្លូញ បានបើកបុករថយន្តម៉ាកស្តារិចពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកស្តារិខ្ទេចមួយកំណាត់ផក្រោយតែគ្មានអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចផ្លូវកោងដងនង្គ័លទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡាក់ថៃហ្គឺ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2f- 4397 មានគ្នាបុរស៤នាក់រួមទាំងតៃកុងម្នាក់ បើកបរក្នុងល្បឿនលឿនល្មម ប៉ុន្តែមិនដឹងយ៉ាងម៉េចដល់ចំណុចកើតហេតុបានជាជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់​ ពាក់ស្លាក់លេខភ្នំពេញ1t- 0130 មានគ្នា៦នាក់ ប្រុសម្នាក់ និងស្រី៤នាក់ រួមទាំងតៃកុងដែលកំពុងតែបើកបរក្នុងល្បឿនលឿនល្មម និងស្របទិសគ្នាពីកើតទៅលិច បណ្តាលឲ្យខ្ទេចមួយកំណាត់ក្រោយតែម្តង។

តាមសម្តីរបស់ម្ចាស់រថយន្តម៉ាកហាយឡាក់ថៃហ្គឺបានឲ្យដឹងថា រថយន្តរបស់គាត់ជាន់ហ្វ្រាំងមិនជាប់ ទើបជ្រុលទៅបុកយ៉ាងដូច្នេះ ព្រោះខូចហ្វ្រាំង តែទោះជាយ៉ាងណានៅចុងបញ្ចប់ភាគីទាំងសងខាងធ្វើការចរចារគ្នាដោយសន្តិវិធីដោយគ្មានអំពើហិង្សាណាមួយនោះទេ។
ដោយភាគីខាងរថយន្តហាយឡាថៃហ្គឺសុខចិត្តសងថ្លៃជួសជុលរថយន្តស្តារិចដើម្បីបញ្ចប់រឿង៕

មតិយោបល់