ព័ត៌មានជាតិ

Laporta កាន់​តំណែង​ប្រធាន​ក្លឹប Barca ​ថ្ងៃ​ដំបូង ​ទទួល​បាន​ដំណឹង​ល្អ​ពី​ ខ្សែ​ប្រយុទ្ធឆ្នើម Lionel Messi

គ្រាន់​តែ​ប្រកាស​ផ្លូវការ​ពី​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ដែល​ជា​អ្នក​ចូល​រួម​បោះ​ឆ្នោត​ម្នាក់​ដែរ​នោះ ​បាន​ចេញ​មុខ​មក​អបអរ​សាទរ​ដល់​លោក Laporta ​តែ​ម្ដង។ ​ការ​ដែល​បាន​សារ​អបអរ​ពី​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ត្រូវ​បាន​ប្រធាន​ក្លឹប​ថ្មី​ខាង​លើ​អះអាង​ថា​ជា​សញ្ញា​ល្អ ​ក្នុង​ការ​ចរចា​រក្សា​រូបគេ​នៅ​ក្លឹប​បន្ដ​ទៀត​បាន​ហើយ។

​លោក Laporta ​បាន​និយាយ​ថា​៖ “វា​ជា​រឿង​ល្អ​ដែល Messi ​មក​បោះ​ឆ្នោត។ ​វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​គាត់​នៅ​ស្រលាញ់ Barcelona ​។ ​ខ្ញុំ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​ឱ្យ​នៅ​បន្ដ​ទៀត។ គាត់​បាន​អបអរ​ខ្ញុំ​ហើយ”៕​

មតិយោបល់